usa flag bic bank
ដុល្លារអាមេរិក
ទិញ:
លក់:
thai flag bic bank
ថៃបាត
ទិញ:
លក់:
រៀល
ដុល្លារអាមេរិក
គណនីបញ្ញើសន្សំ
1.00%
0.50%
គណនីចរន្ត Active
1.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣ខែ
2.50%
2.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៦ខែ
3.50%
3.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ១២ខែ
5.00%
4.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ២៤ខែ
5.50%
5.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣៦ខែ
6.25%
6.25%
គណនីប្រាក់បញ្ញើមានកាលកំណត់ អត្រាការប្រាក់ខ្ពស់ រយៈពេល ២៤ខែ
6.00%
សេវាបុគ្គល
ការផ្សព្វផ្សាយ
BIC Value
តាមរយៈការបង្កើតកម្មវិធីដ៏ស្មោះត្រង់សម្រាប់អតិថិជនមានគុណតម្លៃរបស់ធនាគារប៊ី.អាយ.ស៊ី គុណតម្លៃធនាគារ ប៊ី.អាយ.ស៊ី ផ្ដល់ជូនអត្ថប្រយោជន៍ពីគ្រឹះស្ថានដែលជាដៃគូរបស់ធនាគារ (សណ្ឋាគារ ភោជនីយដ្ឋាន សេវាធ្វើដំណើរ និងសេវាថែទាំសុខភាព) ពោលគឺការបញ្ចុះតម្លៃពិសេសលើផលិតផល និងសេវាកម្មផ្សេងៗ។
ក្រុមហ៊ុន ឬស្ថាប័ន
ការផ្សព្វផ្សាយ
BIC Value
តាមរយៈការបង្កើតកម្មវិធីដ៏ស្មោះត្រង់សម្រាប់អតិថិជនមានគុណតម្លៃរបស់ធនាគារប៊ី.អាយ.ស៊ី គុណតម្លៃធនាគារ ប៊ី.អាយ.ស៊ី ផ្ដល់ជូនអត្ថប្រយោជន៍ពីគ្រឹះស្ថានដែលជាដៃគូរបស់ធនាគារ (សណ្ឋាគារ ភោជនីយដ្ឋាន សេវាធ្វើដំណើរ និងសេវាថែទាំសុខភាព) ពោលគឺការបញ្ចុះតម្លៃពិសេសលើផលិតផល និងសេវាកម្មផ្សេងៗ។
អត្រាប្តូរប្រាក់
usa flag bic bank
ដុល្លារអាមេរិក
ទិញ:
លក់:
thai flag bic bank
ថៃបាត
ទិញ:
លក់:
អត្រាការប្រាក់
គណនីបញ្ញើសន្សំ
1.00%
គណនីចរន្ត Active
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣ខែ
2.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៦ខែ
3.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ១២ខែ
5.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ២៤ខែ
5.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣៦ខែ
6.25%
គណនីប្រាក់បញ្ញើមានកាលកំណត់ អត្រាការប្រាក់ខ្ពស់ រយៈពេល ២៤ខែ
Saving Account
0.50%
គណនីចរន្ត Active
1.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣ខែ
2.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៦ខែ
3.00%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ១២ខែ
4.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ២៤ខែ
5.50%
គណនីប្រាក់បញ្ញើមានកាលកំណត់ រយៈពេល ៣៦ខែ
6.25%
គណនីប្រាក់បញ្ញើមានកាលកំណត់ អត្រាការប្រាក់ខ្ពស់ រយៈពេល ២៤ខែ
6.00%

ក្រុមហ៊ុន B.I.C (Cambodia) Plc. មានគោលនយោបាយដែលគោរពឯកជនភាពរបស់អ្នកពាក់ព័ន្ធនឹងព័ត៌មានដែលយើងអាចប្រមូលបាននៅពេលធ្វើប្រតិបត្តិការនៅលើវេបសាយត៍របស់យើង។ គោលនយោបាយឯកជនភាពនេះអនុវត្តចំពោះវេបសាយត៍ https://www.bicbank.com.kh (តទៅនេះហៅថា “យើង” ឬ “https://www.bicbank.com.kh”)។ យើងគោរពឯកជនភាពរបស់អ្នក និងបានប្ដេជ្ញាក្នុងការការពារព័ត៌មានអត្តសញ្ញាណដែលអ្នកអាចផ្ដល់ជូនយើងបាន តាមរយៈវេបសាយត៍។ យើងបានអនុម័តគោលការណ៍ឯកជនភាពនេះ (“គោលនយោបាយគោរពឯកជនភាព”) ដើម្បីពន្យល់អំពីព័ត៌មានដែលនឹងអាចប្រមូលបាននៅលើវេបសាយត៍របស់យើង របៀបដែលយើងប្រើប្រាស់ព័ត៌មាននេះ និងស្ថានភាពដែលយើងនឹងអាចបង្ហាញព័ត៌មាននេះដល់ភាគីទីបី។ គោលនយោបាយឯកជនភាពនេះ អនុវត្តតែចំពោះព័ត៌មានដែលយើងប្រមូលបានតាមរយៈវេបសាយត៍នេះប៉ុណ្ណោះ និងមិនអនុវត្តចំពោះព័ត៌មានដែលយើងប្រមូលបានពីប្រភពផ្សេងទៀតឡើយ។

គោលនយោបាយគោរពឯកជនភាពនេះ រួមជាមួយនឹងខចែង និងលក្ខខណ្ឌដែលបានដាក់បង្ហោះនៅលើវេបសាយត៍របស់យើង បានកំណត់អំពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងការប្រើប្រាស់វេបសាយត៍របស់យើង។ ដោយផ្អែកទៅលើសកម្មភាពរបស់អ្នកនៅពេលចូលមើលវេបសាយត៍របស់យើង អ្នកអាចនឹងត្រូវកំណត់ឱ្យយល់ព្រមចំពោះខចែង និងលក្ខខណ្ឌបន្ថែម។

 

អ្នកចូលទស្សនាវេបសាយត៍

ដូចប្រតិបត្តិការវេបសាយត៍ភាគច្រើនផ្សេងទៀតដែរ ក្រុមហ៊ុន B.I.C (Cambodia) Plc. ធ្វើការប្រមូលប្រភេទព័ត៌មានមិនបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនដែលកម្មវិធី web browsers និង servers មានបង្ហាញជាទូទៅ ដូចជាប្រភេទកម្មវិធី browser ដែលអ្នកប្រើប្រាស់ ភាសាដែលអ្នកចង់ជ្រើសរើស សាយត៍បញ្ជូនបន្ត ព្រមទាំងកាលបរិច្ឆេទ និងពេលវេលានៃសំណើនីមួយៗរបស់អ្នកចូលទស្សនា។ គោលបំណងដែលក្រុមហ៊ុន B.I.C (Cambodia) Plc. ធ្វើការប្រមូលព័ត៌មានមិនបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន គឺដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីរបៀបដែលអ្នកចូលទស្សនាវេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc. ប្រើប្រាស់វេបសាយត៍របស់ខ្លួន។

ក្រុមហ៊ុន B.I.C (Cambodia) Plc. ក៏ធ្វើការប្រមូលព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន (Personally identifying information) បានផងដែរ មានដូចជា ពិធីសារអ៊ីនធើណិត (IP) របស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះចូល និងអ្នកប្រើប្រាស់ដែលបានផ្ដល់មតិយោបល់នៅលើប្លុកផុស (blog​ post​)​ នៃវេបសាយត៍​ https://www.bicgroupasia.com នេះ។ ក្រុមហ៊ុន B.I.C (Cambodia) Plc.នឹងបង្ហាញព័ត៌មានរបស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះចូល និងអាសយដ្ឋាន IP របស់អ្នកផ្ដល់មតិយោបល់តែក្នុងកាលៈទេសៈ​​ដូចគ្នាទៅនឹងកាលៈទេសៈដែលខ្លួននឹងប្រើប្រាស់ និងបង្ហាញព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដូចមានរៀបរាប់ខាងក្រោមនេះប៉ុណ្ណោះ។

 

ការប្រមូលព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន

អ្នកចូលទស្សនាវេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc. មួយចំនួនដែលជ្រើសរើសធ្វើទំនាក់ទំនងជាមួយ​ក្រុមហ៊ុន B.I.C (Cambodia) Plc. នៅក្នុងរបៀបដែលតម្រូវឱ្យក្រុមហ៊ុន B.I.C (Cambodia) Plc. ធ្វើការប្រមូល​ព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។ ចំនួន និងប្រភេទព័ត៌មានដែលក្រុមហ៊ុន B.I.C (Cambodia) Plc. ធ្វើការ​ប្រមូល គឺអាស្រ័យទៅលើលក្ខណៈនៃទំនាក់ទំនងនោះ។ ឧទាហរណ៍ យើងស្នើឱ្យអ្នកចូលទស្សនាដែល​ចុះឈ្មោះប្រើប្រាស់គណនីនៅលើវេបសាយត៍ https://www.bicgroupasia.com​ នេះ ផ្ដល់ជាឈ្មោះអ្នកប្រើប្រាស់ និង​អាសយដ្ឋានអ៊ីមែល។

 

សុវត្ថិភាព

សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គឺពិតជាមានសារៈសំខាន់ចំពោះយើងណាស់ ប៉ុន្តែសូមអ្នកចងចាំថា ពុំមានវិធីសាស្រ្តបញ្ជូនណាមួយនៅលើអ៊ីនធើណិត ឬវិធីសាស្រ្តរក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិកណាមួយដែលអាចធានា​សុវត្ថិភាពជូនលោកអ្នក 100% បាននោះឡើយ។ ទោះបីជាយើងព្យាយាមប្រើប្រាស់មធ្យោបាយតាមស្តង់ដាពាណិជ្ជកម្ម ​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់លោកអ្នកយ៉ា​ង​ណា​​ក្ដី ក៏យើងមិនអាចធានាជូនសុវត្ថិភាព​ទាំងស្រុងបានដែរ។

 

ការការពារព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនជាក់លាក់ណាមួយ

ក្រុមហ៊ុន B.I.C (Cambodia) Plc. បង្ហាញព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន ទៅកាន់តែបុគ្គលិក ក្រុមហ៊ុនម៉ៅការ និងបុត្រសម្ព័ន្ធរបស់ខ្លួនដែល (i) ត្រូវការដឹងព័ត៌មាននោះដើម្បីដំណើរការជំនួសឱ្យក្រុមហ៊ុន B.I.C (Cambodia) Plc. ឬផ្ដល់សេវាដែលមាននៅលើវេបសាយត៍ B.I.C (Cambodia) Plc. និង (ii) ដែលបានយល់ព្រមថាមិនធ្វើការបញ្ចេញព័ត៌មាននោះទៅដល់ភាគីផ្សេងទៀតតែប៉ុណ្ណោះ។ បុគ្គលិក ក្រុមហ៊ុនម៉ៅការ និងបុត្រ       សម្ព័ន្ធមួយចំនួនអាចស្ថិតនៅក្រៅប្រទេសរបស់អ្នក។ តាមរយៈការប្រើប្រាស់វេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc. អ្នកបានយល់ព្រមចំពោះការផ្ទេរព័ត៌មានទាំងនេះទៅអង្គភាពទាំងនោះ។ ក្រុមហ៊ុន B.I.C (Cambodia) Plc. នឹងមិនធ្វើការជួល ឬលក់ព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នកទៅបុគ្គលណាម្នាក់ឡើយ។ ក្រៅពីបុគ្គលិករបស់ខ្លួន ក្រុមហ៊ុនម៉ៅការ និងបុត្រសម្ព័ន្ធរបស់ខ្លួនដូចដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុន B.I.C (Cambodia) Plc. ក៏បង្ហាញព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនដើម្បីតែក្នុងគោលបំណងឆ្លើយតបចំពោះដីការ សេចក្ដីបង្គាប់របស់តុលាការ និងសំណើផ្សេងៗរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ឬនៅពេលដែល ក្រុមហ៊ុន B.I.C (Cambodia) Plc. ជឿជាក់ដោយស្មោះត្រង់ថា ការផ្ដល់ព័ត៌មាននេះមានមូលហេតុចាំបាច់គ្រប់គ្រាន់ដើម្បីការពារទ្រព្យសម្បត្តិ ឬសិទ្ធិរបស់ក្រុមហ៊ុន B.I.C (Cambodia) Plc. ភាគីទីបី ឬសាធារណជនទូទៅ។

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះនៅលើវេបសាយត៍ ​https://www.bicgroupasia.com ហើយបានផ្ដល់អាសយដ្ឋានអ៊ីមែលរបស់អ្នក នោះក្រុមហ៊ុន B.I.C (Cambodia) Plc. អាចផ្ញើអ៊ីមែលទៅអ្នកដើម្បីប្រាប់អ្នកអំពីមុខងារថ្មី ស្នើសុំមតិត្រឡប់ពីអ្នក ឬគ្រាន់តែផ្ដល់ជូនអ្នកនូវព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃក្រុមហ៊ុន B.I.C (Cambodia) Plc. និងផលិតផលរបស់យើង។ យើង ប្រើប្រាស់ប្លុករបស់យើងជាចម្បងដើម្បីផ្សព្វផ្សាយព័ត៌មានទាំងនេះ ដូច្នេះយើងសង្ឃឹមថា យើងនឹងប្រើប្រាស់អ៊ីមែលនេះនៅក្នុងកម្រិតតិចតួចបំផុត។ ប្រសិនបើអ្នកផ្ញើសំណើមកយើង (ឧទាហរណ៍ តាមរយៈអ៊ីមែលជំនួយ ឬតាមរយៈយន្តការមតិត្រឡប់ណាមួយរបស់យើង) យើងសូមរក្សាសិទ្ធិក្នុងការផ្សព្វផ្សាយសំណើនោះដើម្បីជួយដល់ពួកយើងក្នុងការបញ្ជាក់ ឬឆ្លើយតបចំពោះសំណើរបស់អ្នក ឬជួយយើងក្នុងការផ្ដល់ជំនួយដល់អ្នកប្រើប្រាស់ផ្សេងទៀត។ ក្រុមហ៊ុន B.I.C (Cambodia) Plc. អនុវត្តរាល់វិធានការដែលចាំបាច់សមហេតុផលដើម្បីការពារពីការចូល ការប្រើប្រាស់ ការកែប្រែ ឬការបំផ្លាញដោយគ្មានការអនុញ្ញាតនូវព័ត៌មានដែលអាចបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន និងព័ត៌មានបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។

 

ស្ថិតិសរុប

ក្រុមហ៊ុន B.I.C (Cambodia) Plc. អាចនឹងប្រមូលស្ថិតិអំពីឥរិយាបថរបស់អ្នកចូលទស្សនាវេបសាយត៍របស់ខ្លួន។ ក្រុមហ៊ុន B.I.C (Cambodia) Plc. អាចនឹងបង្ហាញព័ត៌មាននេះជាសាធារណៈ ឬផ្ដល់ទៅឱ្យអ្នកដទៃ។ ក៏ប៉ុន្តែ ក្រុមហ៊ុន B.I.C (Cambodia) Plc. នឹងមិនបញ្ចេញព័ត៌មានដែលបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។

 

Cookies

ដើម្បីធ្វើឱ្យបទពិសោធន៍អនឡាញរបស់អ្នកកាន់តែមានប្រសិទ្ធភាព និងមានភាពល្អឥតខ្ចោះ     ក្រុមហ៊ុន B.I.C (Cambodia) Plc. ប្រើប្រាស់ “Cookies” ដែលជាបច្ចេកវិទ្យា និងសេវាស្រដៀងគ្នាដែលផ្ដល់ដោយក្រុមហ៊ុនដទៃទៀត ដើម្បីបង្ហាញមាតិកាផ្ទាល់ខ្លួន (personalized content) ការផ្សាយពាណិជ្ជកម្មសមស្រប និងរក្សាទុកព័ត៌មានដែលអ្នកពេញចិត្តនៅលើកុំព្យូទ័ររបស់អ្នក។

Cookie គឺជាបណ្ដុំព័ត៌មានដែលវេបសាយត៍រក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកចូលទស្សនា ហើយ  កម្មវិធី browser របស់អ្នកចូលទស្សនាផ្ដល់ទៅឱ្យវេបសាយត៍នៅរៀងរាល់ពេលដែលអ្នកចូល         ទស្សនាត្រឡប់មកវិញ។ ក្រុមហ៊ុន B.I.C (Cambodia) Plc. ប្រើប្រាស់ cookies ដើម្បីជួយក្រុមហ៊ុន B.I.C (Cambodia) Plc. នៅក្នុងការកំណត់អត្តសញ្ញាណ និងតាមដានអ្នកចូលទស្សនា ការប្រើប្រាស់របស់អ្នកចូលទស្សនានូវវេបសាយត៍ https://www.bicgroupasia.com និងវេបសាយត៍ដែលពួកគាត់ចូលចិត្តចូលទស្សនា។ អ្នកចូលទស្សនាវេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc.  ដែលមិនចង់មាន cookies ដាក់នៅលើកុំព្យូទ័របស់ខ្លួន គួរកំណត់ browsers របស់ខ្លួនឱ្យបដិសេធ cookies មុនពេលប្រើប្រាស់វេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc. ដែលនឹងមានផលលំបាកក្នុងការដំណើរការមុខងារមួយចំនួននៃវេបសាយត៍របស់ក្រុមហ៊ុន B.I.C (Cambodia) Plc. ឱ្យបានត្រឹមត្រូវដោយគ្មានជំនួយពី cookies។

ប្រសិនបើអ្នកបន្តស្វែងរកព័ត៌មាននៅលើវេបសាយត៍របស់យើងដោយពុំបានប្ដូរការកំណត់ cookie របស់អ្នក អ្នកបានទទួលស្គាល់ និងយល់ព្រមចំពោះការប្រើប្រាស់ cookies របស់ក្រុមហ៊ុន B.I.C (Cambodia) Plc.។

 

ការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាព

ទោះបីការផ្លាស់ប្ដូរភាគច្រើនទំនងជាមានកម្រិតតិចតួចក៏ដោយ ក៏ក្រុមហ៊ុន B.I.C (Cambodia) Plc. អាចនឹងធ្វើការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាពរបស់ខ្លួនយូរៗម្តង ដោយស្របទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន B.I.C (Cambodia) Plc.។ ក្រុមហ៊ុន B.I.C (Cambodia) Plc. លើកទឹកចិត្តអ្នកចូលទស្សនាឱ្យចូលមើលទំព័រនេះឱ្យបានញឹកញាប់ ដើម្បីបានដឹងអំពីការផ្លាស់ប្ដូរគោលនយោបាយគោរពឯកជនភាពរបស់ខ្លួន។ ប្រសិនបើអ្នកបន្តប្រើប្រាស់វេបសាយត៍នេះបន្ទាប់ពីគោលនយោបាយគោរពឯកជនភាពនេះត្រូវបានផ្លាស់ប្ដូរ គឺមានន័យថា អ្នកបានយល់ព្រមទទួលយកការផ្លាស់ប្ដូរទាំងនេះហើយ។